Deputy Head of Operation 800

Job Type Full Time
Job Function Back-office
Position Level Senior Executive
Year of Experience 2- 5 years
Qualification Master's Degree
Preferred Gender Male
Age 25 - 40 year old
Working Day 5-day work/week
Working Hour Office Hour
Location Phnom Penh
Contract Duration 30 month
Posted Date 30 Apr 2024
Salary Offered

View Salary

1-រៀបចំផែនការ ប្រតិបត្តិការឥណទាននៅមូលដ្ឋាន
-សម្របសម្រួលការរៀបចំទិសដៅការងារ/កម្មវិធីការងារនិងប្រគល់ការតព្វកិច្ចទៅជូនមន្រ្តីបុគ្គលិកប្រតិបត្តិការ ពិសេស ប្រធានតំបន់ ដើម្បីធ្វើឱ្យប្រាកដថា ប្រតិបត្តិការរបស់ការិយាល័យ ឬសាខា/ អនុសាខា មានលទ្ធផលល្អនិងមានប្រសិទ្ធភាពខ្ពស់។ ជាមួយប្រធានតំបន់ ប្រធានសាខា/ អនុសាខា ធ្វើការពិនិត្យមើលទិសដៅ និងគម្រោងផែនការរបស់សាខា/អនុសាខា ផ្តល់ អនុសាសន៍ថ្មីៗនិង ពិនិត្យនូវយុទ្ធសាស្រ្តដែលបានស្នើឡើងដើម្បីអនុម័តឱ្យអនុវត្តឬកែសម្រួល។
-សម្របសម្រួកការត្រួតពិនិត្យឡើងវិញការចាត់តាំងអនុវត្តទិសដៅផែនការនិងការប្តេជ្ញាចិត្តរបស់សាខា/អនុសាខាដែលបានអនុម៌តរួចហើយ ដើម្បីធ្វើការវាយតម្លៃនិងការដាស់តឿនរំលឹកឱ្យកែលំអ។

2-ការងារគ្រប់គ្រង និងត្រួតពិនិត្យ
- ចង្អុលបង្ហាញការងាររបស់ប្រធានតំបន់ឱ្យតាមដានយ៉ាងកៀកកិតការអនុវត្តន៍ផែន ការការងារប្រចាំឆ្នាំនិងផែនការហិរញ្ញវត្ថុ។ ត្រូវធ្វើឱ្យប្រាកដថាការិយាល័យសាខា/អនុសាខានិមួយៗ សំរេចបាន តាមផែនការនិងទិសដៅដូចបានគ្រោងទុក។
- សហការជាមួយប្រធានតំបន់ធ្វើការវាយតម្លៃលទ្ធផលការងាររបស់សាខានិមួយៗ នៅបំណាច់ឆ្នាំ ដោយប្រៀបធៀបលទ្ធផលដែលទទួលបានទៅនឹងទិសដៅផែនការដែលបានប្តេជ្ញាចិត្ត ហើយផ្តល់អនុសាសន៍ ថាគួរតែជូនរង្វាន់ ឬ មិនគួរ ជូនរង្វាន់លើកទឺកចិត្ត។
- ជំរុញអនុវត្តន៍ការងារចុះមូលដ្ឋានដើម្បីសំណេះសំណាល/ផ្ទៀងផ្ទាត់បញ្ជាក់ពីតថភាព/ប្រជុំជាមួយមន្រ្តីបុគ្គលិកនៃសាខាឬអនុសាខានិងអតិថិជន។ការងារចុះមូលដ្ឋានជាផែ្នកមួយយ៉ាងសំខាន់នៃការ គ្រប់គ្រងនិងត្រួតពិនិត្យយ៉ាងសុក្រិត ដើម្បីទទួលបាននូវពត៌មានដោយផ្ទាល់ដៃពីគេទាំងអស់គ្នានោះ និងអាចធ្វើការប្រតិកម្ម/ឆ្ឡើយតបនិងផ្តល់អនុសាសន៍ដើម្បីអនុវត្តការកែលំអបានទាន់ពេល ។

3-ការអភិវឌ្ឍន៍ផលិតផល និងការងារទីផ្សារ
- ធ្វើការវិភាគជាបន្តបន្ទាប់ស្ថានភាពជាយុទ្ធសាស្រ្តរបស់ស្ថាប័នក្នុងវិស្ស័យហិរញ្ញវត្ថុទាំងមូល ដោយសហការជាមួយប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធុរកិច្ច ។
- ដឹកនាំគណគ្រប់គ្រងធ្វើការសិក្សាលើវិធីសាស្រ្ត/មធ្យោបាយថ្មីៗដើម្បីបង្កើនប្រតិបត្តិការនៅមូលដ្ឋាន ឱ្យកាន់តែប្រសើឡើង ព្រមទាំងធ្វើឱ្យប្រសើឡើងនូវជោគជ័យនិងផលចំណេញរបស់ស្ថាប័ន។

4-គ្រប់គ្រង និងត្រួតពិនិត្យបុគ្កលិក
- រៀបចំផែនការធនធានមនុស្សក្នុងនាយកដ្ឋាន និងចូលរួមសហការក្នុងការសម្ភាសន៍ជ្រើសរើស ជួលបុគ្គលិកថ្មីសម្រាប់ថ្នាក់ ប្រធានតំបន់ ប្រធានសាខាខេត្ត ប្រធានសាខា/អនុសាខា ប្រធានមន្រ្តីឥណទាន។
- ពីគ្រោះយោបល់ជាមួយប្រធានតំបន់ ប្រធានសាមីសាខា/អនុសាខា ផ្តល់អនុសាសន៍ដើម្បីតំណើងឋានៈ ព្យួរការងារ បញ្ចប់កិច្ចសន្យា ឬផ្ទេរបុគ្គលិក។
- សម្របសម្រួលឱ្យមានការបណ្តុះបណ្តាលសមត្ថភាពរបស់បុគ្គលិកដើម្បីលើកស្ទួយប្រសិទ្ធិ ភាពកាងារ និងធានាថាបុគ្គលិក នឹងអនុវត្តតាមស្តង់ដានៃវិធិសាស្រ្តបានត្រឹមត្រូវ។

5-ទំនាក់ទំនងសាធារណៈ និងការលើកស្ទួយកិត្តិស័ព្ទ កិត្តនាមរបស់ស្ថាប័ន
- បង្កើតវិធានការទីផ្សារ វិធានការរក្សារទំនាក់ទំនងដើម្បីរិតចំណងសាមគ្គីភាព រវាងអតិថិជន និង ស្ថាប័នសហគ្រិនកំពុងផ្តល់ជូនសាធារណៈជន។ ដូចជាការឃោសនាតាម វិទ្យុ តាមកាសែត ទស្សនាវដ្តី ក្រុមកំប្លែង តាមផ្ទាំងប៉ាណូ តាមគេហទំព័រ។ល។
- ទំនាក់ទំនងជាមួយភ្ញៀវ អាជីវករ សហគមន៍ អង្គការស៊ីវីល ដើម្បីបំផុសពីកិត្តិស័ព្ទរបស់ក្រុមហ៊ុន។
- បរិញ្ញបត្រ ឬបរិញ្ញបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងពាណិជ្ជកម្មក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ឬវិស័យផ្សេងៗពាក់ព័ន្ធ
- មានបទពិសោធន៍យ៉ាងតិច ២ ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ
- មានចំណេះដឹងផ្នែកភាសារអង់គ្លេសល្អ សម្រាប់ការស្តាប់ ការនិយាយ ការអាន និងការសរសេរ ។
- ចំណេះដឹកំព្យួទ័រ៖ MS office, MS Outlook
- មានភាពស្មោះត្រង់ខ្ពស់ គណនេយ្យភាព ឆន្ទៈការងារ វិន័យការងារ សមត្ថភាព និងការងារជាក្រុម ។

STSK Investment Group, provides competitive salary based on education, experience, and potential. We offer annual salary increment plus other benefits such as:
1. Annual incentive
2. Bonus (13th month salary for Pchum Ben and Khmer New Year)
4. Public holiday and special leave comply with Cambodia labor law
5. Five working days per week
6. Special interest rate of staff loan
7. Staff uniform
8. Pension
Company Name STSK Investment Group
Industry Banking-Finance-Investment
Location No. 586, Street 271, Phsar Doeum Thkov, Chamkar Mon, Phnom Penh, Cambodia,Phnom Penh
Contact Person STSK Invesment Group
Contact Number 010583333
Contact Email hr@sahakrinpheap.com.kh
Mekong Microinsurance Plc
Other jobs you may interested

Senior Loan Officer @ Senior Executive

Cambodia Asia Bank

Negotiable

Siem Reap

Senior Loan Officer( Urgent) @ Senior Executive

Cambodia Asia Bank

Negotiable

Preah Sihanouk

Senior Loan Officer @ Senior Executive

Cambodia Asia Bank

Negotiable

Kampot

Senior Loan Officer @ Senior Executive

Cambodia Asia Bank

Negotiable

Phnom Penh

Senior Loan Officer @ Senior Executive

Cambodia Asia Bank

Negotiable

Phnom Penh

Assistant Branch Manager @ Senior Executive

Aeon Specialized Bank

Negotiable

Takhmao